 |
| រូបថតអនុស្សាវរីយ៍ក្រុមការងារ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ និងក្រុមអ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍ ដែលជាម្ចាស់រូបថតទាំង៣២ ដែលបានចូលរួម។ |
ភ្នំពេញ៖
បន្ទាប់ពីការតាំងបង្ហាញរូបថតដែលថតដោយសហគមន៍ រយៈពេលពីរថ្ងៃនៅសាលពិព័រណ៍ផ្ទះមេត្តារួចមក ជាលទ្ធផលយើងឃើញថាមានរូបថតមួយចំនួនបានទទួលការចូលចិត្តពីសំណាក់ ភ្ញៀវដែលមកទស្សនា។
ក្នុងចំណោមរូបទាំងនោះយើងសង្កេតឃើញថា មានរូបចំនួនបីដែលត្រូវបានជ្រើសរើស ជាប់ចំណាត់ថ្នាក់ជារូបដែលត្រូវទទួលបានរង្វាន់គឺ ទីមួយរូបស្តីពីការប្រមូលផល ផ្លែគុយ នៅខេត្តពោធិសាត់ ថតដោយលោក ឡឹង ឌីន ទទួលបាន៧សំលេង។ ទីពីររូបថតស្តីពី សកម្មភាពឃាត់បទល្មើសកាប់ឈើប្រណីតខុសច្បាប់ ក្នុងព្រៃឡង់ នៅខេត្តក្រចេះ ថតដោយលោក ហុលវេត ទទួលបាន៦សំលេង និងទីបីរូបស្តីពី សកម្មភាពរែងរ៉ែមាសជាលក្ខណៈគ្រួសារ របស់ជនជាតិគួយ នៅព្រះវិហារ ថតដោយលោក ឃា សុជា ទទួលបាន៦សំលេង។
គួរំលឹកផងដែរថា ភាគច្រើននៃភ្ញៀវដែលចូលទស្សនា គឺជាជនបរទេស ហើយចំនួនភ្ញៀវដែលបានចូលទស្សនា និងបានចុះឈ្មោះមានចំនួន ៣៤នាក់ (មិនគិតភ្ញៀវដែលមិនបានចុះឈ្មោះ)។
 |
| លោក ឡឹង ឌីន (ខាងស្តាំ) |
 |
| លោក ហុល វេត (ខាងឆ្វេង) |
 |
| លោក ឃា សុខជា (ខាងស្តាំ) |
No comments:
Post a Comment