Sunday, December 8, 2013

Flyer



Community Photo Fair



Date: Monday, 16th December 2013
Location: Korean-Cambodia Cooperation Center

Purpose
1. Reflect the activities of community volunteers through a national workshop on community volunteers.
2. Provide opportunities for community volunteers to express there media production throughout photo collection under theme "My Community".

Background

Since mid-2008 date There are more than 300 communities were trained on skills to produce and disseminate information, including: professional photographer skill, recording skill, writing and interview skills, computer skill, Produce brochures skill, Radio producer skill, and radio drama producer skill.

Community volunteers were recruited by the community from various provinces throughout Cambodia including Indigenous and non-Indigenous. Some of them have acquired more skills and some also acquire one skill depending on their ability and capacity respectively.

Through these skills they actively involved in seeking support in advocacy for their community to help encourage participation solve the problems in their communities in a fruitful response, especially for those community who got a camera and photographer skill from Building Community Voices organizations.

Given respected to their effort, The Building Community Voices organizations has initiative idea to prepare an event to display their photos to encourage them, as well as meaningfully share the story of those community to the public. Gaining a chance from that occasion, too, we will arrange a national seminar for community volunteers to build their relationship to each other and exchange mutual experiences and discuss strengths and the point should improve for solving social problem in the future.

វេទិកា​ពិពណ៌រូបភាព​សហគមន៍



កាលបរិច្ឆេទ៖ ថ្ងៃ​ចន្ទ ទី១៦ ខែធ្នូ ឆ្នាំ​២០១៣
ទីកន្លែង៖ មជ្ឈមណ្ឌល​សហប្រតិបិត្ត​ការកម្ពុជា-កូរ៉េ
គោល​បំណង៖
១.​ ឆ្លុះ​បញ្ចាំង​សកម្មភាព​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌មាន​សហគមន៍ តាមរយៈសិក្ខាសាលា​ថ្នាក់​ជាតិ​ស្តីពី​អ្នក​ស្ម័គ្រចិត្ត​ផលិត​ព័ត៌មាន​សហគមន៍។
២. ផ្តល់​ឱកាស​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌មាន​សហគមន៍​ បាន​បញ្ចេញ​ស្នាដៃ​ថត​រូប​ តាម​រយៈ​រូប​ថត​សម្រាំង​​ក្រោមប្រធាន​បទ «សហគមន៍​ខ្ញុំ»។
សង្ខេប៖
ចាប់​តាំង​ពីពាក់​កណ្តាល​​ឆ្នាំ​២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន មាន​សហគមន៍​ប្រមាណជា​ង ៣០០ នាក់​ត្រូវ​បាន​​បណ្តុះ​បណ្តាលលើជំនាញ​ប្រមូល ផលិត​ និង​ផ្សព្វផ្សាយ​ព័ត៌មានដែល​ក្នុង​នោះ​មានដូចជា៖ ជំនាញ​ថតរូប ជំនាញ​ថត​សំលេង ជំនាញសរសេរ​ព័ត៌មាន​ និង​យក​បទ​សំភាស ជំនាញ​​កុំព្យូទ័រ ជំនាញ​ផលិត​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ ជំនាញ​ផលិត​កម្មវិធី​ វិទ្យុ និង​ល្ខោន​វិទ្យុ។
អ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌​មាន​សហគមន៍​សុទ្ធ​តែ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​សហគមន៍ ពីបណ្តាខេត្ត​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​ទាំង​ជនជាតិ​ដើមភាគ​តិច និង​មិនមែនជនជាតិ​ដើម​ភាគតិច។ ពួក​គាត់​ខ្លះ​បាន​ទទួល​នូវ​ជំនាញ​ច្រើន​មុខ ហើយ​ខ្លះ​ក៏ទទួល​បាន​ជំនាញ​តែ​មួយមុខ​អាស្រ័យ​ទៅ​តាម​លទ្ធភាព​និង​សមត្ថភាព​របស់​ពួក​គាត់​​រៀងៗ​ខ្លួន។
តាម​រយៈជំនាញ​ទាំង​នេះ​​ពួក​គាត់​បាន​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​​កិច្ច​ការ​​ស្វែង​រក​ការ​គាំទ្រ​មិតិ​ របស់​សហគមន៍​ពួក​គាត់​ដើម្បី​​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ដោះ​ស្រាយ​នូវ​បញ្ហា​ក្នុង​សហគមន៍​របស់​ពួក​គាត់​ប្រកប​ដោយ​ផ្លែ​ផ្កា ជាពិសេស​សហគមន៍​ដែល​បាន​ទទួល​ជំនាញ ថតរូប និង​ទទួល​បាន​ម៉ាស៊ីន​ថត​រូប ពីអង្គការ​អភិវឌ្ឍន៍​សហគមន៍។
ដោយ​មើល​ឃើញ​នូវ​ការ​ខិត្ត​ខំ​ប្រឹង​ប្រែង​ របស់​ពួក​គាត់​​អង្គការ​អភិវឌ្ឍន៍​សហគមន៍ បាន​ផ្តួច​ផ្តើម​គំនិត រៀប​ចំជា​កម្មវិធី តាំង​បង្ហាញ​រូប​ថត​ស្នាដៃរបស់​អ្នក​ផលិត​ព័ត៌មាន​សហគមន៍ ដើម្បី​លើក​ទឹកចិត្ត​ពួកគាត់ក៏ដូចជា​ចែល​រំលែក​នូវ​រឿង​រ៉ាវ​របស់​សហគមន៍​គាត់ជូនដល់​សាធារណៈជនឲ្យ​បាន​ជ្រាប។ ឈ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​យើង​ក៏​នឹង​រៀប​ចំ​ឲ្យ​មាន​ជា​សិក្ខា​សាលា​ថ្នាក់ជាតិ​ សំរាប់​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌មាន​សហគមន៍ ដើម្បី​ពួក​គាត់​បាន​ទំនាក់​ទំនង​គ្នា​ ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក និង​ពិភាក្សា​រក​ចំនុចខ្លាំង និង​ចំនុច​គួរកែលំអរ សំរាប់​ចូលរួម​ដោះ​ស្រាយ​បញ្ហាសង្គមនា​ពេល​អនាគត។