កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី១៦
ខែធ្នូ ឆ្នាំ២០១៣
ទីកន្លែង៖ មជ្ឈមណ្ឌលសហប្រតិបិត្តការកម្ពុជា-កូរ៉េ
គោលបំណង៖
១.
ឆ្លុះបញ្ចាំងសកម្មភាពរបស់អ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍ តាមរយៈសិក្ខាសាលាថ្នាក់ជាតិស្តីពីអ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍។
២.
ផ្តល់ឱកាសដល់អ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍
បានបញ្ចេញស្នាដៃថតរូប តាមរយៈរូបថតសម្រាំងក្រោមប្រធានបទ «សហគមន៍ខ្ញុំ»។
សង្ខេប៖
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៨
រហូតមកដល់បច្ចុប្បន្ន មានសហគមន៍ប្រមាណជាង ៣០០
នាក់ត្រូវបានបណ្តុះបណ្តាលលើជំនាញប្រមូល ផលិត
និងផ្សព្វផ្សាយព័ត៌មានដែលក្នុងនោះមានដូចជា៖ ជំនាញថតរូប ជំនាញថតសំលេង ជំនាញសរសេរព័ត៌មាន
និងយកបទសំភាស ជំនាញកុំព្យូទ័រ ជំនាញផលិតខិត្តប័ណ្ណផ្សព្វផ្សាយ
ជំនាញផលិតកម្មវិធី វិទ្យុ និងល្ខោនវិទ្យុ។
អ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍សុទ្ធតែត្រូវបានជ្រើសរើសដោយសហគមន៍
ពីបណ្តាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា រួមមានទាំងជនជាតិដើមភាគតិច
និងមិនមែនជនជាតិដើមភាគតិច។ ពួកគាត់ខ្លះបានទទួលនូវជំនាញច្រើនមុខ
ហើយខ្លះក៏ទទួលបានជំនាញតែមួយមុខអាស្រ័យទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ពួកគាត់រៀងៗខ្លួន។
តាមរយៈជំនាញទាំងនេះពួកគាត់បាន
ចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្វែងរកការគាំទ្រមិតិ របស់សហគមន៍ពួកគាត់ដើម្បីជួយជំរុញឲ្យមានការចូលរួមដោះស្រាយនូវបញ្ហាក្នុងសហគមន៍របស់ពួកគាត់ប្រកបដោយផ្លែផ្កា
ជាពិសេសសហគមន៍ដែលបានទទួលជំនាញ ថតរូប និងទទួលបានម៉ាស៊ីនថតរូប
ពីអង្គការអភិវឌ្ឍន៍សហគមន៍។
ដោយមើលឃើញនូវការខិត្តខំប្រឹងប្រែង
របស់ពួកគាត់អង្គការអភិវឌ្ឍន៍សហគមន៍ បានផ្តួចផ្តើមគំនិត រៀបចំជាកម្មវិធី
តាំងបង្ហាញរូបថតស្នាដៃរបស់អ្នកផលិតព័ត៌មានសហគមន៍
ដើម្បីលើកទឹកចិត្តពួកគាត់ក៏ដូចជាចែលរំលែកនូវរឿងរ៉ាវរបស់សហគមន៍គាត់ជូនដល់សាធារណៈជនឲ្យបានជ្រាប។
ឈ្លៀតក្នុងឱកាសនោះផងដែរយើងក៏នឹងរៀបចំឲ្យមានជាសិក្ខាសាលាថ្នាក់ជាតិ
សំរាប់អ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍
ដើម្បីពួកគាត់បានទំនាក់ទំនងគ្នា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក
និងពិភាក្សារកចំនុចខ្លាំង និងចំនុចគួរកែលំអរ សំរាប់ចូលរួមដោះស្រាយបញ្ហាសង្គមនាពេលអនាគត។
No comments:
Post a Comment