Wednesday, May 7, 2014

Flyer


ធនធាន​ធម្មជាតិ​សហគមន៍​ខ្ញុំ

នៅថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ទី១៤​​និង​​១៥ ខែ​​មិថុនា ឆ្នាំ​២០១៤ ខាង​​មុខ​​នេះ អង្គការ​​អភិវឌ្ឍន៍​សំលេង​សហគមន៍​​ហៅ​កាត់​​ថា​ BCV នឹង​​រៀប​​ចំ​ជា​កម្មវិធី តាំង​​ពិព័ណ៌​​រូបថត​​សហគមន៍ ជា​លើក​​ទីពីរ ក្រោម​ប្រធាន​បទ៖ «ធនធាន​ធម្មជាតិ​សហគមន៍​ខ្ញុំ» បន្ទាប់​ពី​ការ​តាំង​បង្ហាញជាលើក​ទី​មួយ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៣កន្លងមក ទទួល​បាន​ការ​គាំ​ទ្រ​​យ៉ាង​ជោគ​ជ័យ។ 

កម្មវិធី​នេះ​រៀប​ចំឡើង​ក្នុង​គោល​បំណង លើកទឹក​ចិត្ត​ដល់​ក្រុម​សហគមន៍​ជាអ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌​មាន​ ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ និង​គាំទ្រ​ពី​សំណាក់​អង្គការ​ BCV ក្នុង​ការ​នាំយក​នូវ​រូបថត ដែលជាស្នាដៃ​ថតរូប​របស់​ពួកគាត់​មក​បង្ហាញ​ដល់​សារធារណៈជន។

ម៉្យាង​វិញទៀត​ការ​បង្ហាញ​រូប​ថត​នេះ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​នាំយក​មក​នូវ​ស្ថាន​ភាព​ជាក់​ស្តែង​ក្នុង​សហគមន៍​ ស្តីពី​ធនធាន​ធម្មជាតិ​ដែល​នៅក្នុង​តំបន់​របស់​ពួក​គាត់ ដែល​ជា​ប្រ​ភព​នៃ​ចំនូល សំរាប់​រស់រាន​មានជីវិត​របស់​ពួកគាត់ ហើយ​ក៏​ជា​ប្រភព​នៃ​ជីវៈចំរុះ​នានា ថាតើ​បច្ចុប្បន្ន​នេះ វា​បាន​ក្លាយ​ទៅ​ជា​យ៉ាងណា? តើវា​បាន​ផ្តល់​នូវ​ផល​ប៉ះ​ពាល់ ល្អ​ឬ​អាក្រក់​យ៉ាង​ណា​ ចំពោះសហគមន៍មូលដ្ឋាន​ផ្ទាល់ ចំពោះ​សហគមន៍​ដែល​នៅ​ក្នុង​តំបន់ ចំពោះ​ប្រជាជន​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភព​លោក​ទាំង​មូល។

ដើម្បី​ឲ្យ​បាន​ជ្រាប​ច្បាស់ និង​ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​ដល់​សហគមន៍ សូម​អស់​លោក លោកស្រី​មេត្តា​ផ្តល់​កិត្តិយស​ ចូលរួមទស្សនា​ឲ្យបាន​ច្រើន​កុះ​ករ។

កម្មវិធីនឹងរៀបចំឡើង​នៅ ផ្ទះ​មេត្តា (Meta House) អាស័យដ្ឋានផ្ទះលេខ ៣៧ វិថី​សម្តេច​សុទ្ធារស់ ទល់​មុខ​ច្រទ្វារ​ចូលខាង​លិច សកលវិទ្យាល័យ បៀល​ប្រាយ ចាប់​ពីម៉ោង​៨ព្រឹក រហូតដល់​ម៉ោង ៥​រសៀល ជារៀង​រាល់​ថ្ងៃ ចាប់​ពីថ្ងៃទី១៤ ដល់​ទី១៥ ខែ​មិថុនា ឆ្នាំ២០១៤។



ព័ត៌មាន​លំអិត​សូមទំនាក់​ទំនង៖ លោក រ៉ន​ សុភ័ក្រ្ត​បញ្ញា ០៧៧ ៥៥៨ ២៨២ និង​កញ្ញា វណ្ណ​ សោភ័ណ្ឌ ០១៦ ៧៧២ ៣៣៣។

សូមអរគុណ!